ស្របពេលដែល Real Madrid ចង់បាន Pogba, Solskjaer ក៏សរសើរ Pogba ពេញៗមាត់ ថាជាកីឡាករសំខាន់របស់ Man UTD
លោក Ole Gunna Solskjaer ដែលជាគ្រូបង្វឹកក្លឹបបិសាចក្រហម Manchester Unitd បានសរសើរ Pogba ពេញៗមាត់ ថាជាកីឡាករដែលល្អដ៏មានឥទ្ធិពលមួយរូបនៅ Old Trafford ហើយជាមួយគ្នានោះ Pogba និងមិត្តរួមក្រុមរបស់គេ ក៏បានខិតខំព្យាយាមយ៉ាងខ្លាំងដើម្បីយកជ័យជម្នះជូនគ្រូបង្វឹកថ្មីដែលទើបនឹងតែងតាំងកាលពីថ្ងៃសៅរ៍កន្លងទៅដោយប្រកួតឈ្នះ Watford ក្នុងលទ្ធផល ២ទល់១។ ខណៈពេលដែល Solskaer ដឹងច្បាស់ថា Real Madrid នៅតែបន្តអន្ទងចិត្តកីឡាកររូបនេះនៅឡើយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
តាមពិតទៅ Zinedane Zidane គឺមិនបានលាក់កំបាំងក្នុងការទាក់ទង់កីឡាករ Pogba ទៅរួមរស់ជាមួយអធិរាជសនោះឡើយ ពោលគឺថែមទាំងបានស្ងោចសរសើរ Pogba ដែលហ៊ាននិយាយថា Real Madrid គឺជាក្តីស្រម៉ៃរបស់កីឡាករគ្រប់ៗរូប។ ស្របពេលដែល Real Madrid បានពន្លយពាក្យពេជច៍ចេញពីមាត់ថា ចង់បានកីឡាករបារាំងរូបនេះទៅអេស្ប៉ាញ ហើយគ្រូបង្វឹកពេញសិទ្ធរបស់បិសាចក្រហមរូបនេះក៏មិននូវស្ងៀមដែរ ពោលគឺលោកកំពុងតែរៀបចំផែនការជាច្រើន ជាមួយ Pogba ដើម្បីធ្វើយ៉ាងណាឲ្យកីឡាកររូបនេះបំភ្លេច Real Madrid ចោលផងដែរ៕