Ramsey វិលទៅ Cardiff វិញ
Aaron Ramsey បានវិលទៅចូលរួមជាមួយ Cardiff City លើកិច្ចសន្យា២ឆ្នាំ ក្រោយចាកចេញពីក្លិបលីគកំពូលបារាំង Nice។
ប្រធានក្រុមជម្រើសជាតិវេលស៍បានដុះដាលចេញពីថ្នាល Cardiff និងបានជាប់ក្រុមធំពីឆ្នាំ២០០៦ដល់២០០៨ មុនផ្ទេរទៅ Arsenal បាន១០ឆ្នាំ។ ឆ្នាំ២០១៩គេបានចូលរួមជាមួយ Juventus និងបានផ្ទេរទៅ Rangers លើកិច្ចសន្យាខ្ចីរដូវកាល២០២១/២០២២។
រដូវ២០២២/២០២៣ ខ្សែបម្រើវ័យ៣២ឆ្នាំបានចូលរួមជាមួយ Nice៕