
៤ជើងរបស់ ជែកងួន អាចដណ្តើមលុយលានពី ប៉ោ ភារិទ្ធ
ការប្រកួតដណ្តើមប្រាក់លានគោជល់សប្តាហ៍ទី៤បានរកឃើញទៀតហើយ ដោយម្ចាស់ប្រាក់លានក្នុងសប្តាហ៍ទី៤នេះបានទៅលើកីឡាករប្រទេសថៃ ជែកងួន ក្រោយពេលកីឡាករគុនថៃរូបនេះបានទាត់តែ៤ជើងក្នុងទឹកទី១ ក៏ធ្វើអោយ ប៉ោ ភារិទ្ធ បោះបង់ការប្រកួតតែម្តង។
សូមបញ្ជាក់ថា តាមពិតទៅ ប៉ោ ភារិទ្ធ មានបញ្ហារងរបួសដៃតាំងពីប្រកួតជុំដំបូងជាមួយ ភិតណយ មកម្លេះ , ក្រោយពេលទទួលជ័យជំនះលើ ភិតណយ ប៉ោ ភារិទ្ធ បានទៅអង្គុយយំក្នុងបន្ទាប់ផ្លាស់សំលៀកបំពាក់ ដែលនេះគឺជារឿងសោកស្តាយបំផុតសំរាប់អ្នកប្រដាល់មកពីខែត្រកោះកុងរូបនេះ ។
ក៏សូមរំលឹកដែរថា ជែកងួន អាចឡើងមកដល់វគ្គដណ្តើមប្រាក់លានបានក្រោយពីឈ្នះពិន្ទុលើផាន់គ្រាន់ ខណៈដែល ប៉ោ ភារិទ្ធ ឈ្នះពិន្ទុលើកីឡាករថៃ ភិតណយ។
ក៏សូមបន្ថែមទៀតថា ៣សប្តាហ៍ជាប់គ្នាហើយដែលកីឡាករគុនខ្មែរកម្ពុជាដណ្តើមបានប្រាក់លានជាប់ៗគ្នា ហើយសម្រាប់សប្ហាហ៏ទី៤នេះ គីកីឡាករថៃ ជែកងួន ជាអ្នកដណ្តើមបានវិញម្តង ។