កែវ រំចង់ ធឿន ធារ៉ា ឃុន ឌីម៉ា និងកីឡាករជាច្រើនមិនមានឈ្មោះនៅព្រឹតិ្តការណ៍ World Kun Khmer
យោងតាមការបែកធ្លាយតារាងការប្រកួតព្រឹតិ្តការណ៍ World Kun Khmer នៅថ្ងៃទី ២៨ ២៩ ៣០ ខែធ្នូ ឆ្នាំ២០១៨ ឃើញថាកីឡាករលំដាប់ប្រទេសរបស់កម្ពុជាមួយចំនួនត្រូវដកឈ្មោះចេញពីការប្រកួតនោះ ។
ទោះបីយ៉ាងណាមូលហេតុមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែមានគេបង្ហើបមកថាដោយសារកីឡាក បរទេសខ្លះមិនបានមកចូលរួមប្រកួត ហើយខ្លះទៀតសតម្ថភាពនៅមានកម្រិតទើបសហព័ន្ធបាន ផ្តល់ឱកាសដល់កីឡាករថ្មីៗរបស់កម្ពុជាឡើងប្រកួតតែម្តង ។
កីឡាករលំដាប់ប្រទេសដែលមិនឃើញមានឈ្មោះប្រកួតមានដូចជា៖ កែវ រំចង់ ធឿន ធារ៉ា ឃុន ឌីម៉ា ចាន់ រតនា នី សុភី ម៉ឺន សុភា នឹងមានកីឡាករជាច្រើនទៀត ៕