បឺត ខាំ បង្ហើបគម្រោងវិលចូលសង្វៀនគុនខ្មែរវិញ
ក្រោយផ្អាក់ឡើងសង្វៀនរយៈពេលជាង២ឆ្នាំកំពូលអ្នកប្រដាល់ប្រើតិចនិច បឺត ខាំ បានបង្ហើបពី គម្រោងក្នុងការវិលចូលប្រឡូកគុនខ្មែរវិញ ព្រោះតែមើលឃើញការរីចចម្រើនខ្លាំងក្នុង ការប្រកួតអន្តរជាតិ និងការអួតអាងរបស់អ្នកប្រដាល់បរទេសមួយចំនួនពេលឈ្នះកីឡាករខ្មែរ ។
កីឡាករជើងចាស់រូបនេះមិនទាន់ប្រាកដថានឹងអាចឡើងប្រកួតឡើងសង្វៀនបានពេលណានោះទេ ព្រោះត្រូវការពេលវេលាត្រៀមខ្លួនអោយបានល្អតាមអ្វីដែលចង់បានជាមុនសិន ។
តោះស្តាប់ការបកស្រាយរបស់គាត់សម្រាប់ការត្រៀមលក្ខណៈផ្សេងៗមុនអាចឡើងប្រកួតវិញបាន៖
អ្នកប្រដាល់ល្បិចច្រើនជាងកម្លាំងរូបនេះបានដាក់គោលដៅមួយខែរឺពីរខែដើម្បីសម្រកគីឡូអោយ សមស្របតាមកម្ពស់កម្លាំងនិងវ័យដែលប្រកួតជាមួយកីឡាករបរទេសបានល្អ ។ គួរំលឹកថា បឺត ខាំ ប្រកាសឈប់ឡើងសង្វៀនកាលពីឆ្នាំ២០១៦ ក្រោយមានបញ្ហារបួសជើង ក្នុងការប្រកួតចាញ់កីឡាករថៃ ៕