គុនខ្មែរវ័យក្មេង ប៊ុន សុធា និង ឈុត សេរីវ៉ាន់ថង ចាប់ដៃគ្នាដណ្តើមប្រាក់លានជាមួយគុនថៃនៅCBS
ការប្រកួតដណ្តើមប្រាក់លានខារ៉ាបាវ នៅសង្វៀនCBSនាចុងសប្តាហ៍នេះ កីឡាករគុនខ្មែរវ័យក្មេង២រូបគឺ ប៊ុន សុធា និងចាប់ដៃគ្នាជាមួយ ឈុត សេរីវ៉ាន់ថង ប្រកួតដណ្តើមប្រាក់លានខារ៉ាបាវជាមួយកីឡាករគុនថៃនៅថ្ងៃសៅរ៍ទី០៩ ខែមីនា ឆ្នាំ២០១៩នេះ។ ឈុត សេរីវ៉ាន់ថង គឺជាគុនខ្មែរវ័យក្មេងដែលកំពុងតែមានប្រជាប្រិយ៍យ៉ាងខ្លាំង តាមរយៈការផ្តួលនឹងយកឈ្នះអ្នកប្រដាល់ថៃដោយកណ្តាប់ដៃ និងរន្ទះជើងដ៏ធ្ងន់របស់គេ ហើយនេះក៏មិនមែនជាលើកទី១ឡើយ សម្រាប់អ្នកប្រដាល់មកពីខេត្តបាត់ដំបង ពោលគឺ វ៉ាន់ថង ធ្លាប់ប្រកួតនឹងដណ្តើមបានប្រាក់លានខារ៉ាបាវ បានម្តងដែលកាលពីប៉ុន្មានសប្តាហ៍មុន ដោយផ្តួលឲ្យកីឡាករ ស៊ែនភេត ស៊ីត.លួងពូឧដុម បោះបង់ការប្រកួតក្នុងទឹកទី២។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ខណៈដែលនៅចុងសប្តាហ៍ថ្ងៃសៅរ៍នេះក៏ត្រូវមានវត្តមានប្រកួតដណ្តើមប្រាក់លានម្តងទៀតជាមួយកីឡាករថៃ សេកសាន់ ប៉េឡេបុរីរាំ ហើយនេះគឺជាវត្តមានលើកទ៤របស់កីឡាករថៃរូបនេះ ស្របពេលដែល៣ប្រកួតកន្លងមកជាមួយគុនថៃរូបនេះឈ្នះ២ និងចាញ់មួយ ពោលគឺធ្លាប់ប្រកួតឈ្នះ ធន់ មករា ឈ្នះ ព្រឿង សុជាតិ តែធ្លាប់សន្លប់ធំដោយ អេ លីតសាន់(លិញ ភារម្យ) ក្នុងទឹកទី២ម្តងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ចំណែកឯកីឡាករវ័យក្មេងមួយរូបទៀតគឺ ប៊ុន សុធា នេះក៏ជាលើកទី២ដូចនឹង វ៉ាន់ថង ផងដែរ ដោយកីឡាករហាត់នៅក្លឹបក្រសួងការពារជាតិរូបនេះ ធ្លាប់ប្រកួតដណ្តើមប្រាក់លានខារ៉ាបាវបានម្តងនៅបាយ័ន្ត គ្រានោះគឺឈ្នះកីឡាករថៃ កាវ រៀងថង ហើយសម្រាប់ការប្រកួតដណ្តើមប្រាក់លានខារ៉ាបាវនាចុងសប្តាហ៍នេះ ប៊ុន សុធា ត្រូវប្រកួតជាមួយនឹងកីឡាករថៃ សាក់ហាក់រ៉ាត់ សស៊ិប្រាក់ផា ហើយទោះបីជាមិនធ្លាប់ស្គាល់ដៃគូក៏ពិតមែន តែកូនសិស្សរបស់លោកគ្រូ ធន់ សុភា បានឲ្យដឹងថានឹងប្រឹងប្រែងប្រកួតឲ្យអស់ពីលទ្ធភាព ព្រោះថាអ្នកឈ្នះក៏ទទួលបានប្រាក់លានផងដែរ៕