
ការប្រកួតកីឡាសិស្សបឋមនិងមធ្យមសិក្សាជ្រើសរើសជើងឯកឆ្នាំ២០១៨-២០១៩ ខេត្តសៀមរាបបិទបញ្ចប់ដោយជោគជ័យ
ការប្រកួតកីឡាបាល់ទាត់ផ្នែកបុរសនៃសិស្សសាលាមធ្យមសិក្សា(វិទ្យាល័យ ១០មករា និង វិទ្យាល័យ ហ៊ុនសែន-សៀមរាប)ត្រូវបានលើកយកមកប្រកួតដណ្តើមពានរង្វាន់ជើងឯក នៅក្នុងកម្មវិធីបិទការប្រកួតកីឡាសិស្សសាលាបឋមសិក្សានិងមធ្យមសិក្សា ។ ក្នុងនោះសាលាក៏បានជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១៨-២០១៩ ដែលត្រូវបានធ្វើឡើងកាលពីពេលថ្មីៗនេះនៅក្នុងខែមីនា ឆ្នាំ២០១៩នាកីឡដ្ឋានខេត្តសៀមរាប ( ស្វាយធំ ស្រុកប្រាសាទបាគង ) ក្រោមវត្តមានរបស់លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប ។,
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្រុមកីឡាបាល់ទាត់សិស្សនៃវិទ្យាល័យ ១០មករា ១៩៧៩ ប្រកួតថ្នាក់កំពូលតារាង ជាមួយក្រុមកីឡាបាល់ទាត់សិស្សវិទ្យាល័យ ហ៊ុន សែន សៀមរាប ទទួលបានជ័យជម្នះ ដោយរក្សាតំណែងជើងឯកបន្ត សម្រាប់ឆ្នាំ ២០១៨-២០១៩នេះ ។ នៅក្នុងកម្មវិធីប្រកួតកីឡាសិស្សសាលាបឋមសិក្សានិងមធ្យមសិក្សា ជ្រើសរើសជើងឯកប្រចាំឆ្នាំសិក្សា ២០១៨-២០១៩ របស់ខេត្ត សៀមរាប ដែលមានជាច្រើនប្រភេទកីឡានោះ ក្រុមកីឡាបាល់ទាត់ផ្នែកបុរសនៃវិទ្យាល័យ ១០មករា ១៩៧៩ ក្នុងឯកសណ្ឋាន ខោ ស អាវ ស បានជួបប្រកួតថ្នាក់កំពូលតារាង ជាមួយក្រុមកីឡាបាល់ទាត់នៃវិទ្យាល័យ ហ៊ុនសែន-សៀមរាប ដែលក្រុមទាំង២នេះ ត្រូវបានរក្សាថ្វីជើងរបស់ខ្លួន ឆ្លងកាត់ការប្រកួតជម្រុះចំនួន ៤៨ក្រុម កន្លងមក ។ គណកម្មការរៀបចំការប្រកួតបានឲ្យដឹងថា ការទទួលបានជ័យជម្នះរបស់ក្រុមកីឡាបាល់ទាត់បុរសនៃវិទ្យាល័យ ១០មករា គឺជាការរក្សាបាន តំណែងជើងឯកប្រចាំឆ្នាំសិក្សា ២០១៧-២០១៨ និង ទទួលបន្តតំណែងជើងឯកបាល់ទាត់ សម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩ ។
គួរបញ្ជាក់ឲ្យដឹងថា ៖ កម្មវិធីប្រកួតកីឡាសិស្សសាលាបឋមសិក្សានិងមធ្យមសិក្សា ជ្រើសរើសជើងឯកប្រចាំឆ្នាំសិក្សា ២០១៨-២០១៩ របស់ខេត្តសៀមរាប ចាប់ផ្តើមកាលពីថ្ងៃទី១៩ ខែកុម្ភៈ ក្នុងនេះ ផ្នែកបឋមសិក្សា មានវិញ្ញាសារកីឡាបាល់ទាត់ បាល់ទះ បាល់បោះ និង អត្តពលកម្ម ស្មើនឹង ៣៥ ក្រុម។ ផ្នែកមធ្យមសិក្សារួមមាន បាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងតេក្វាន់ដូរ WTF ស្មើនឹង១៤០ក្រុម។ សរុបកីឡាករ មានចំនួន ១ ៩៤១នាក់ ក្នុងនេះមាន កុមារី និង យុវនារី ចំនួន ៧១២នាក់ មកពីបណ្តាសាលារៀនកម្រឹតបឋមសិក្សានិងមធ្យមសិក្សាទាំង ១២ ក្រុង-ស្រុក ទូទាំងខេត្តសៀមរាប៕
អត្ថបទ: អ្នកខេត្តសៀមរាប