ទ័ពសិស្សក្រសួងការពារ៦រូបចេញអុកឡុកសង្វៀននៅសប្តាហ៍នេះ ស្របពេលដែល ឆ័យ សារ៉ា វិលមកវិញ
ក្លឹបប្រដាល់គុនខ្មែរក្រសួងការពារជាតិកំពុងតែរំកិលខ្លួនឲ្យក្លាយទៅជាក្លឹបប្រដាល់មួយដ៏ល្បីនៅក្នុងប្រទេសកម្ពុជា តាមរយះការបណ្តុះគ្រាប់ពូជគុនខ្មែរបូករួមផ្សំទាំងគ្រូបង្វឹកលោក ធន់ សុភា និង លោកគ្រូ ទឹក ឡៃ បានចាប់ដៃគ្នាបង្ហាត់ទាំងអ្នកថ្មីនិងអ្នកចាស់ឲ្យឈានទៅដល់ការប្រកួតលក្ខណអន្តរជាតិ ម្យ៉ាងវិញទៀតលោក ធន់ សុភា ក៏ធ្លាប់បាននិយាយផ្ទាល់មាត់ថា លោកនឹងបណ្តុះគ្រាប់ពូជគុនខ្មែរឲ្យបានច្រើនជាង៥០នាក់ ដើម្បីទប់ទល់ជាក្រុមអ្នកប្រយុទ្ធបរទេស ពិសេសទ័ពប្រយុទ្ធមកពីថៃតែម្តង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ក្នុងនោះយើងក៏បានសង្កេតឃើញមានកីឡាករវ័យក្មេងថ្មីៗជាច្រើនរូបរបស់ក្រសួងការពារជាតិចេញអុកឡុកសង្វៀនក្នុងរាជធានីភ្នំពេញយ៉ាងច្រើនស្ទើរជារៀងរាល់សប្តាហ៍ ដោយសប្តាហ៍នេះកូនសិស្សរបស់លោកគ្រូ ធន់ សុភា ចំនួន៦រូបត្រូវមានឈ្មោះប្រកួតអន្តរជាតិនៅតាមបណ្តាលសង្វៀនផ្សេងៗគ្នា មានដូចជា៖ នៅសង្វៀន CBSមាន៣រូប: ឆៃ សារ៉ា, ប៊ុន សុធា និង វៀត ប៊ុនឌឿន។
នៅសង្វៀនអាស៊ីអាគ្នេយ៍មាន២រូបគឺ៖ ធន់ មករា និង លន បញ្ញា ហើយមួយរូបទៀតនៅសង្វៀនបាយ័នគឺកីឡាករ ធន់ ចាន់តាក់៕
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$