
លោកគ្រូ មាស សុខគ្រី ផ្តាំផ្ញើទៅកីឡាករដែលត្រៀមចេញទៅប្រកួតនៅក្រៅស្រុកនូវចំណុចសំខាន់ៗមួយចំនួន
នៅប៉ុន្មានថ្ងៃខាងនេះគុនខ្មែររបស់យើងនឹងចាប់ផ្តើមចេញដំណើរទៅប្រកួតនៅក្រៅប្រទេសហើយ ក្នុងនោះមានទាំងការប្រកួតនៅ One Champions ដែលធ្វើឡើងក្នុងប្រទេសថៃ និង ការប្រកួតនៅប្រទេសភូមា ដោយសុទ្ធសឹងតែជាការប្រកួតមិត្តភាពទាំងអស់ ហើយកីឡាករដែលចេញទៅប្រកួតនៅក្រៅស្រុកមានបងប្អូនចាប់អារម្មណ៍ខ្លាំងជាងគេគឺវត្តមានរបស់កីឡាករ ឡៅ ចិត្រា និង ពេជ្រ ម្ទេសខ្មាំង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

លោកគ្រូ មាស សុខគ្រី
ដោយឡែកសម្រាប់ការចេញទៅប្រកួតនៅក្រៅប្រទេសនេះដែរ លោកគ្រូ មាស សុខគ្រី ដែលជាគ្រូបង្ហាត់នៅសាលាគុន តាព្រហ្មមានជ័យ និងជាមន្រ្តីគណកម្មការក្នុងជួរសហព័ន្ធគុនខ្មែរផងដែរនោះ លោកការបានផ្តាំផ្ញើទៅដល់កីឡាករកីឡាការិនីគុនខ្មែរដែលត្រៀមចេញទៅប្រកួតនៅក្រៅស្រុកពីរបីចំណុចសំខាន់ៗដែលមានដូចជា៖
ទី១: ត្រូវហ្វឹកហាត់ឲ្យបានពេញទំហឹងកុំដើរលេងឥតប្រយោជន៍ឲ្យសោះ ព្រោះនេះគឺជាការប្រកួតតំណាងមុខមាត់ជាតិ។ ទី២: គ្រប់កីឡាករកីឡាការិនីត្រូវតែប្រយ័ត្នប្រយែងចំពោះសុខភាពឲ្យបានល្អ ព្រោះមួយរយៈនេះអាកាសធាតុប្រែប្រួលខ្លាំងណាស់។ ទី៣: ពេលប្រកួតហាមដាច់ខាតរឿងយោគយល់ដៃគូ បើមានឪកាសផ្តាច់បានកុំបង្អែរបង្អងត្រូវផ្តាច់ភ្លាម។ ទី៤: ត្រូវចាំថា កីឡាករបរទេសភាគច្រើនតិចនិច្ចប្រកួតយើងកម្រចាញ់គេណាស់ ដោយភាគច្រើនយើងចាញ់តែកំលាំងកាយ ដូច្នេះដាច់ខាតកុំខ្ចិលហ្វឹកហាត់ឲ្យសោះ។ (មានវីដេអូ លោកគ្រូ មាស សុខគ្រី មានប្រសាសន៍នៅខាងក្រោម)៕