ញើសឈាម ហ៊ីម សេរី ក្នុងវិស័យគុនខ្មែរ បានជួយឲ្យគ្រួសារធូរធាជាងមុន
កំពូលអ្នកប្រដាល់គុនខ្មែរក្នុងប្រភេទទំងន់ស្រាល មាឌល្អិច ចិត្តដំរី ហ៊ីម សេរី បានបំបែកកំណត់ត្រារបស់ខ្លួននៅលើសង្វៀនគិតត្រឹមពេលនេះគឺ ក្នុងចំណោម១៧ប្រកួតចុងក្រោយឈ្នះ១៦ ចាញ់១ប្រកួត និងផ្តួលឲ្យដឹងគូសន្លប់ក៏ដូចជាបោះបង់ការប្រកួត៨ដង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បើយោងតាមសំដីរបស់លោកគ្រូ មាស សុខគ្រី ម្ចាស់ក្លឹបតាព្រហ្មមានជ័យបានឲ្យដឹងថា៖ ហ៊ីម សេរី គឺជាអ្នកប្រដាល់មួយរូបដែលគោរពវិន័យក្នុងការហ្វឹកហាត់បានល្អ ដោយសារតែមានទំលាប់បែបនេះគួបផ្សំទៅនឹងដុងតាំងពីកំណើតផងដែរនោះ បានធ្វើឲ្យរូបគេអាចក្លាយជាម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិជាច្រើនឆ្នាំ រហូតត្រូវបានសហព័ន្ធប្រដាល់គុនខ្មែរជ្រើសរើសពីរនាក់បងប្អូនរបស់គេឲ្យមានឪកាសចូលរួមហ្វឹកហាត់ត្រៀមខ្លួនទៅប្រកួតស៊ីហ្គេមនៅប្រទេសហ្វីលីពីន។
គួរបញ្ជាក់ថា ហ៊ីម សេរី នឹង ហ៊ីម គឹមរៀង ពីរនាក់បងប្អូននេះសុទ្ធតែជាប់ឈ្មោះចូលហ្វឹកហាត់ក្នុងក្រុមជំរើសជាតិ ស្របពេលដែលវិស័យគុនខ្មែរមួយនេះបានជួយឲ្យគ្រួសាររបស់គេទទួលបានជីវិតភាពធូរធាជាងមុន រហូតអាចរកលុយផ្ញើទៅកាន់គ្រួសារដើម្បីសាងសង់ផ្ទះមួយដ៏ល្អផងដែរ៕