
ធឿន ធារ៉ា ប្រើកែងបញ្ចប់ Thiago ក្នុងទឹកទី៥យកបានខ្សែក្រវាត់ពិភពលោក
ធឿន ធារ៉ា ដណ្ដើមបានខ្សែក្រវាត់កម្រិតពិភពលោក ក្រោយឈ្នះកីឡាករប្រេស៊ីល Thiago ដោយសារស្នៀតកែងដ៏មុតស្រួច។
កូនសិស្សលោក អេ ភូថង បានប្រើកែងវាយទៅលើកីឡាករជើងចាស់ប្រេស៊ីលឲ្យបែកចេញឈាមក្នុងទឹកទី៤។ តែចូលដល់ទឹក៥មិនទាន់ប្រកួតផង គណៈកម្មការបានសម្រេចបញ្ចប់តែម្ដង ព្រោះស្ថានភាពរបួសធ្ងន់ពេក។
នេះជាខ្សែក្រវាត់កម្រិតអន្តរជាតិទី២សម្រាប់ធារ៉ា ក្រោយរូបគេវាយកែងផ្ដួលសៃយុគក្នុងទឹកទី១នៅថៃហ្វៃត៍ កាលចុងខែធ្នូ កន្លងទៅ៕