
បឺត សង្ឃឹម សម្ងំហាត់និងប្រកួតនៅថៃ ព្រោះមិនចង់វ៉ៃជាមួយខ្មែរដូចគ្នា
អ្នកប្រដាល់គុនខ្មែរវ័យក្មេង បឺត សង្ឃឹម ដែលបាត់មុខមួយរយៈពីសង្វៀនស្រុកខ្មែរដោយសារតែថ្វីដៃធ្លាក់ចុះ ពោលសមត្ថភាពរបស់គេដែលធ្លាប់ប្រកួតគូអន្តរជាតិបែបជាធ្លាក់មកត្រឹមប្រកួតជាមួយគុនខ្មែរដូចគ្នាតាមសង្វៀនផ្សេងៗ ធ្វើអោយកូនសិស្សរបស់លោក បឺត សំខាន់ សម្រេចចិត្តទៅហាត់ពង្រឹងសមត្ថភាពនៅប្រទេសថៃនិងប្រកួតនៅទីនោះផងដែរ ។
ក្មួយប្រុសរបស់អ្នកប្រដាល់ បឺត ខាំ បានប្រាប់ MSR SPORT ថា៖ បន្ទាប់ពីរូបគេប្រកួតធ្លាក់ចុះ តាមសង្វៀនផ្សេងៗបានចាប់គូអោយប្រកួតមិត្តភាពខ្មែរប៉ះខ្មែរ ប៉ុន្តែនៅពេលសមត្ថភាពរបស់គេឡើងវិញដោយប្រកួតឈ្នះកីឡាករខ្មែរជាបន្តបន្ទាប់ នៅតែមិនបានប្រកួតអន្តរជាតិ ខណៈអ្នកដែលចាញ់រូបគេបែបជាបានប្រកួត អន្តរជាតិទៅវិញ ។ កីឡាករនៃក្លិបរ៉ាហាត់ស្វាយប៉ាក បន្ថែមថា ដោយសារមិនចង់ប៉ះ កីឡាករខ្មែរដូចគ្នាបន្តទៀត ទើបសម្រេចចិត្តទៅហាត់នៅថៃនិងប្រកួតនៅទីនោះដើម្បីអោយសមត្ថភាព ខ្លាំងក្នុងការមានឱកាសប្រកួតអន្តរជាតិនៅស្រុកខ្មែរវិញ ។
សូមបញ្ជក់ថា ការចេញទៅហាត់នៅប្រទេសថៃរបស់ បឺត សង្ឃឹម បានរយៈពេលមួយខែហើយដោយប្រកួតបានពីរដងឈ្នះ១និងចាញ់១ ខណៈនៅថ្ងៃទី ២១ ខែ កក្កដា នេះរូបគេនឹងឡើងប្រកួតជាបន្តទៀតនៅទឹក ដី ប្រទេសថៃ ៕