ទីបំផុត ឡៅ ចិត្រា រកឃើញខ្សែក្រវាត់លើកដំបូងបានហើយ !
អ្នកប្រដាល់វ័យក្មេង ឡៅ ចិត្រា ឈ្នះខ្សែក្រវាត់លើកដំបូងក្នុងអាជីពរបស់ខ្លួនក្រោយ ប្រកួតយ៉ាងស្វឹតស្វាញបំផុតជាមួយមិត្តរួមជាតិ ចាន់ ប៊ុនហឿន ពេញប្រាំទឹកដោយឈ្នះពិន្ទុមិនឯកច្ឆ័ន ៣ ទល់ ២ ក្នុងកម្មវិធីខារ៉ាប៉ាវ ប្រភេទទម្ងន់ ៦០ គីឡូក្រាម នាសង្វៀន បាយ័ន នៅយប់ថ្ងៃអាទិត្យ នេះ។
នេះជាលើកទីមួយហើយដែលប្អូនប្រុសបង្កើតរបស់ ឡៅ ចន្ទ្រា ឈ្នះខ្សែក្រវាត់ បន្ទាប់ពីរូបគេ ធ្លាប់បានត្រឹមជើងរងម្តងកាលពីប៉ះជាមួយ ផល សោភ័ណ្ឌ ៕