វៀតណាមគ្រងជើងឯក AFF Championship ជាលើកទី២ ក្រោយឈ្នះម៉ាឡេស៊ីក្នុងដីខ្លួនឯង (មានវីដេអូ)
ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានគ្រងជើងឯកពានរង្វាន់បាល់ទាត់អាស៊ាន AFF Suzuki Cup 2018 បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុមជម្រើសជាតិម៉ាឡេស៊ីនៅវគ្គផ្តាច់ព្រ័ត្រជើងទី២ដោយលទ្ធផល ១-០ (សរុបទាំងពីរជើងវៀតណាមឈ្នះ ៣-២)។
១គ្រាប់នៅជើងទី២នេះកើតឡើងនៅនាទី៦នៃវគ្គទី១ដើម្បីបំប៉ោងសំណាញ់ទីរបស់ម៉ាឡេស៊ីដោយកីឡាករ Duc Nguyen ខណៈក្រុមភ្ញៀវមិនអាចរកគ្រាប់បាល់បំប៉ោងសំណាញ់ទីបានឡើយ។ គួរបញ្ជាក់ថា នេះជាប្រវត្តិសាស្ត្រលើកទី២ដែលវៀតណាមឈ្នះជើងឯកពានរង្វាន់ធំបំផុតប្រចាំតំបន់អាស៊ាន AFF Championship បន្ទាប់ពីឈ្នះលើកទី១កាលពីឆ្នាំ២០០៦៕