សរសេរឈ្មោះ Frankfurt ខុសក្នុង Email ធ្វើឲ្យ Lazio ផ្ទេរកីឡាករមិនបាន
ការសរសេរឈ្មោះអាសយដ្ឋានសារអេឡិចត្រូនិកខុសបណ្ដាលឲ្យ Lazio ខកខានក្នុងការផ្ទេរយកកីឡាករ Filip Kostic ពី Frankfurt នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរ។
ក្លិបនៅអ៊ីតាលីបានតាមដានសមត្ថភាពរបស់ Kostic យូរហើយ និងចង់បានខ្សែប្រយុទ្ធស្លាបជនជាតិស៊ែប៊ីរូបនេះ។
បើតាមសារព័ត៌មាន Calciomercato របស់អ៊ីតាលី គឺ Frankfurt ត្រូវបានចោទប្រកាន់ពីរឿងផ្ដល់ email address ខុសទៅ Lazio។ Lazio បានផ្ញើសំណើ១០លានអឺរ៉ូដើម្បីទិញ Kostic ប៉ុន្តែភាគី Frankfurt ថា មិនបានឃើញសារទេ។
យ៉ាងណា បើតាមការបញ្ជាក់ពី Goal ពន្យល់ថា ហេតុផល គឺបែបនេះ! តាមពិតទៅ Lazio សរសេរឈ្មោះ Frankfurt ខុស ដោយសរសេរ eintrachtfranfurt មិនមែន eintrachtfran k furt ព្រោះអីក្នុងអក្ខរក្រមរបស់អ៊ីតាលីអត់មានអក្សរ “K”។
Kostic ក៏អត់សប្បាយចិត្តដែរ ដែលមិនបានទៅចូលរួមជាមួយ Lazio។ គេសល់កុងត្រា២ឆ្នាំទៀតនៅ Frankfurt៕