Chelsea មានគម្រោងអោយក្លិបដទៃខ្ចីកីឡាករវ័យក្មេងរបស់ខ្លួនយកទៅប្រើប្រាស់
(BC-99)
ក្រុមតោខៀវ Chelsea កំពុងសម្លឹងមើលផលប្រយោជន៍អំពីការផ្តល់ឱកាសឱ្យក្រុមដទៃទៀតខ្ចីកីឡាករវ័យក្មេងរបស់ខ្លួនយកទៅប្រើប្រាស់ដែលក្នុងនោះមានកីឡាករខ្សែការពារវ័យ១៨ឆ្នាំ Ian Maatsen និងកីឡាករខ្សែបម្រើវ័យដូចគ្នា Tino Anjorin ។
ក្នុងខណៈពេលដែលក្រុមតោខៀវបានផ្តោតអារម្មណ៍យ៉ាងខ្លាំងទៅលើការផ្លាស់ប្តូរកីឡាករឈុតដំបូងរបស់ពួកគេដើម្បីតាមប្រមាញ់យកពានរង្វាន់ធំផ្សេងៗនៅរដូវកាលថ្មីនេះ ពួកគេក៏កំពុងប្រឈមនិងក្រុមកីឡាយុវជនដែលកំពុងតែត្រូវការស្វែងរកបទពិសោធន៍ពិតនៅលើទីលានផងដែរ។
ក្រោយពីអោយក្លិប Vitesse បានខ្ចីកីឡាករ Armando Broja រួចមកពេលនេះ តោខៀវ Chelsea ក៏កំពុងតែគិតពិចារណាលើលទ្ធភាពអោយក្លិបបាល់ទាត់ដទៃទៀតអាចខ្ចីយកកីឡាករ Tino Anjorin, Ian Maatsen និង Lewis Bate យកទៅប្រើប្រាស់ នេះបើតាមការផ្សាយព័ត៌មានដោយគេហទំព័រ Goal.com ។
Anjorin ត្រូវបានគេវាយតម្លៃថាជាកីឡាករដែលមានសមត្ថភាពខ្ពស់តាំងពីពេលនៅជាមួយឈុតអាយុក្រោម ១៨ ឆ្នាំហើយថែមទាំងអាចប្រជែងដណ្តើមតំណែងក្រុមដំបូងនៅ Chelsea បានផងដែរប្រសិនបើពុំមានក្លិបណាចាប់អារម្មណ៍ខ្ចីរូបគេទេនោះ។
ដោយឡែក Maatsen និង Bate ក៏នឹងមិនរារែកដែរប្រសិនបើមានក្លិបណាចង់នាំរូបគេទៅចូលរួមក្រុមក្នុងនាមជាកីឡាករជម្រើស១១នាក់តំបូង។
គួរបញ្ជាក់ថាការដាក់កីឡាករវ័យក្មេងអោយក្លិបដទៃយកទៅប្រើប្រាស់អាចផលប្រយោជន៍២យ៉ាងក្នុងពេលតែមួយអោយក្លិបដើមរបស់កីឡាករគឺទី១គេមិនបាច់ចំណាយប្រាក់អោយកីឡាករនោះដោយផ្ទាល់ តែអាចសល់លុយបានមកវិញទៅតាមកិច្ចសន្យាជាក់ស្តែង។ ទី២គឺប្រៀបដូចជាបញ្ជូនកីឡាករទាំងនោះទៅទទួលយកបទពិសោធន៍ប្រកួតផ្សេងៗដែលពួកគេស្ទើតែពុំមានឱកាសទទួលយកវានៅក្នុងក្លិបដើម។