គ្រូបង្វឹកបាល់ទាត់នៅអាស៊ានមានប្រាក់ខែខ្ពស់ជាងគេ៦រូប
លោក Kiatisuk Senamuang បានចូលកាន់តំណែងគ្រូបង្គោលក្លិប Hoang Anh Gia Lai និងស្ថិតក្នុងចំណោមគ្រូបង្គោលប្រាក់ឈ្នួលខ្ពស់ជាងគេមួយរូបក្នុងតំបន់អាស៊ាន។ តើអ្នកដឹងទេថានរណាជាអ្នកទទួលបានប្រាក់ឈ្នួលច្រើនជាងនៅអាស៊ាន?
ខាងក្រោមមានគ្រូបង្គោលចំនួន៦រូប ៖
៦. លោក Tan Cheng Hoe គ្រូបង្គោលម៉ាឡេស៊ី (២៣០០០ដុល្លារអាមេរិក/ខែ ឬ២៧៦០០០/ឆ្នាំ)
បុរសវ័យ៥២ឆ្នាំបានបានចូលកាន់តំណែងក្រុមធំជម្រើសជាតិម៉ាឡេស៊ីនៅឆ្នាំ២០១៧ ដោយឡើងពីគ្រូជំនួយ។
៥. លោក Kiatisuk Senamuang គ្រូបង្គោលក្លិប Hoang Anh Gia Lai (២៦,០០០ ដុល្លារ/ខែ ឬ៣១២.០០០ ដុល្លារ/ឆ្នាំ)
អតីតខ្សែប្រយុទ្ធជម្រើសជាតិថៃចាប់ផ្ដើមដឹកនាំក្លិបនៅក្របខណ្ឌកំពូលវៀតណាមខាងលើពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២០នេះតទៅហើយ។
៤. Alexandre Polking គ្រូបង្គោលក្លិប Ho Chi Minh City FC (៣០,០០០ដុល្លារ/ខែ ឬ៣៦០,០០០ដុល្លារ/ឆ្នាំ)
អតីតគ្រូបង្គោល Bangkok United បានយល់ព្រមដឹកនាំ Ho Chi Minh City FC ពីខែធ្នូ នេះដូចគ្នា។
៣. លោក Park Hang-seo គ្រូបង្គោលជម្រើសជាតិវៀតណាម (៥០.០០០ ដុល្លារ/ខែ ឬ៦០០,០០០ដុល្លារ /ឆ្នាំ)
អតីតខ្សែបម្រើក្រុមជម្រើសជាតិកូរ៉េខាងត្បូងរូបនេះបានដឹកនាំក្រុមជម្រើសជាតិវៀតណាមតាំងពីឆ្នាំ ២០១៧ និងបានកែទម្រង់ក្រុមគួរកត់សម្គាល់។
ក្រៅពីធំ លោក Park ក៏ដឹកនាំក្រុម U-22 ដែរ។
២. លោក Akira Nishino (៨០,០០០ដុល្លារ/ខែ ឬ៩៦០,០០០ ដុល្លារ/ឆ្នាំ)
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុនបានចូលដឹកនាំជម្រើសជាតិថៃនៅឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន ក៏ដឹកនាំក្រុម U-23 ផងដែរ។
១. លោក Shin Tae Young គ្រូបង្គោលជម្រើសជាតិឥណ្ឌូនេស៊ី (ខ្ទង់១លានដុល្លារក្នុងមួយឆ្នាំ)
ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីបានសម្រេចចិត្តចំណាយប្រាក់ជាច្រើនដើម្បីនាំយកអតីតគ្រូបង្គោលក្រុមជម្រើសជាតិកូរ៉េខាងត្បូងមកដឹកនាំ និងកសាងរចនាសម្ព័ន្ធក្រុម។
លោក Shin Tae Young មានបទពិសោធដឹកនាំក្រុមកូរ៉េខាងត្បូងទាំង U-20, U-23 និងក្រុមធំ ហើយឥឡូវជាគ្រូមានប្រាក់ឈ្នួលច្រើនជាងគេនៅអាស៊ាន៕