នេះជាគូប្រកួតវគ្គ៤ក្រុម FA Cup
Manchester City ជួប Sheffield United និង Manchester United ប៉ះ Brighton & Hove Albion ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup រដូវកាល២០២២/២០២៣។
Manchester City បានទម្លាក់ Burnley ដែលមានអតីតប្រធានក្រុមមេឃខៀវ លោក Vincent Kompany ជាអ្នកចាត់ការ ដោយលទ្ធផល៦ទល់នឹង០។
Sheffield United បានយកឈ្នះ Blackburn Rovers ៣ទល់នឹង២, Brighton & Hove Albion ទម្លាក់ Grimsby Town ៥ទល់នឹង០ និង Manchester United វាយបកយកឈ្នះ Fulham ៣ទល់នឹង១។
ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២២ និង២៣ ខែមេសា ឆ្នាំ២០២៣៕