Barcelona បន្តឈ្នះ Real Madrid នៅ La Liga
Barcelona ឈ្នះ Real Madrid ២ទល់នឹង១ ក្នុងការប្រកួតក្របខណ្ឌ La Liga សប្ដាហ៍ទី២៦។
ជ័យជម្នះនេះធ្វើឲ្យក្រុមកំពូលតារាង Barcelona បង្កើនការនាំមុខលើក្រុមលេខ២ Real Madrid ចំនួន១២ពិន្ទុ។
Real Madrid បាននាំមុខមុនក្នុងនាទីទី០៩ ដោយការភ្លាត់ចូលទីខ្លួនឯងពី Ronald Araujo ក្រោយព្យាយាមសង្គ្រោះការ cross ពី Vinicius Jr.។ Sergi Roberto តាមស្មើវិញសម្រាប់ក្រុមលោក Xavi Hernandez។
គ្រាប់បាល់ពី Franck Kessie ក្នុងនាទី៩០+២ បានផ្ដល់៣ពិន្ទុពេញដល់ Barcelona ដែលកំពុងឆ្ពោះទៅតំណែងជើងឯក La Liga លើកដំបូងចាប់តាំងពីរដូវកាល២០១៨/២០១៩៕