Barca ចាប់អារម្មណ៍ខ្សែការពារក្រុមគោជល់ RB Leipzig
Barcelona ចាប់អារម្មណ៍ខ្សែការពារ Angelino របស់ Manchester City ដែលបានរួមចំណែកជួយ RB Leipzig ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League។
កីឡាករអេស្ប៉ាញវ័យ ២៣ ឆ្នាំរូបនេះទើបតែវិលត្រឡប់មកពីការខ្ចីជើងរយៈពេល ៦ ខែនៅ RB Leipzig។
គេបានចូលរួមជាមួយ Man City កាលពីឆ្នាំ ២០១៤ និងត្រូវបាន PSV Eindhoven ខ្ចីឆ្នាំ ២០១៨ និងទៅចូលរួមជាមួយ RB Leipzig នៅរដូវកាល២០១៩/២០២០ ជើងទីពីរ។
RB Leipzig មានលទ្ធភាពទិញផ្ដាច់ Angelino ក្នុងតម្លៃ៣០លានអឺរ៉ូប៕