អង្គរថាយហ្គឺរ រង់ចាំអ៊ុតមើល ទ័ព និងណាហ្គាវើលដ៍ ដើម្បីឆក់យក Top 6
ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០ ជើងទី១ នាសប្តាហ៍ចុងក្រោយ អង្គរថាយហ្គឺរ បានយកឈ្នះ នគរបាលជាតិ ៤ ទល់ ២ នាកីឡដ្ឋានស្តាតចាស់ ឡើងមកឈរលេខ៦ រង់ចាំមើលពីរក្រុមផ្សេងទៀត ដើម្បីមានឱកាសបន្តដណ្តើមពាន។
ក្រៅពីក្រុម អង្គរថាយហ្គឺរ យកឈ្នះម្ចាស់ផ្ទះ នគរបាលជាតិ នៅមុននេះ ក្រុម គិរីវង់សុខសែនជ័យ បានយកឈ្នះក្រុមម្ចាស់ យុវជនសាលាបាល់ទាត់ជាតិបាទី ដូចគ្នា ដោយលទ្ធផល ៣ ទល់ ១ នាកីឡដ្ឋានជាតិបាទី។
ដូច្នេះហើយ អង្គរថាយហ្គឺរ ត្រូវរង់ចាំមើល ណាហ្គាវើលដ៍ ប្រកួតជាមួយ វិសាខា នៅបន្តិចទៀតនេះ ខណៈដែល កងយោធពលខេមរភូមិន្ទ ត្រូវតតាំងជាមួយ អគ្គិសនីកម្ពុជា នាថ្ងៃស្អែក លើកីឡដ្ឋានស្តាតចាស់៕