
សប្តាហ៍ទី៩នេះ បឹងកេត បញ្ចប់កំណត់ត្រាមិនបរាជ័យ ភ្នំពេញក្រោន ខណៈ ប៉ូលីស ស្គាល់ ឈ្នះជាលើកដំបូង
ការប្រកួតពានរង្វាន់បាល់ទាត់ក្របខណ្ឌកំពូលរបស់កម្ពុជា រដូវកាល២០២០ សប្តាហ៍ទី៩ ដោយក្រុមបាល់ទាត់ ណាហ្គាវើល បានយកឈ្នះ យុវជនសាលាបាល់ទាត់ជាតិបាទី ៣ ទល់ ០ ស្របពេលដែល បឹងកេត បញ្ចប់ភាពមិនចាញ់របស់ ភ្នំពេញក្រោន ដោយយកឈ្នះ ៣ ទល់ ១ ខណៈ ប៉ូលីស ស្គាល់ជ័យជន្នះជាលើកដំបូងបន្ទាប់ពីយកឈ្នះម្ចាស់ផ្ទះ អគ្គិសនីកម្ពុជា ៣ ទល់ ០ នៅក្នុងដីតែម្តង។
ក្រោយពីបានបញ្ចប់សប្តាហ៍ទី៩ ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាងដដែល ខណៈ បឹងកេត ឡើងមកឈរលេខ២ តាមពីក្រោយត្រឹម ២ ពិន្ទុ និងមិនទាន់ស្គាល់បរាជ័យដូចគ្នា៕