ព្រះខ័នរាជស្វាយរៀងបញ្ជាក់ស្ថានភាពជា សំណាង ក្រោយសន្លប់លើទីលាន
ខ្សែបម្រើ ជា សំណាង របស់ព្រះខ័នរាជស្វាយរៀង ត្រូវខ្សែបម្រើ គួច ដានី របស់ណាហ្គាវើលដ៍ ទាត់បាល់ចំមុខដួលសន្លប់ ក្នុងនាទី៧២ នៃជំនួប Cambodian Premier League។
ព្រះខ័នរាជស្វាយរៀងបានបញ្ជាក់ពីស្ថានភាពជា សំណាង បែបនេះ “៖ ក្លិបសូមបញ្ជាក់ថាកីឡាករ ជា សំណាង ត្រូវបានប៉ះទង្គិចចំក្បាលដោយបាល់ក្នុងចម្ងាយជិតដែលបានធ្វើឲ្យគាត់សន្លប់។ យើងពិតជាធូរចិត្តក្នុងការរាយការណ៍ថាកីឡាករ ជា សំណាង មិនមានបញ្ហាធ្ងន់ធ្ងរទេ ហើយហាក់ដូចជាកំពុងប្រសើរឡើងធម្មតា ហើយក្រុមគ្រូពេទ្យរបស់ក្លិបនឹងបន្តតាមដានគាត់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
យោងតាមច្បាប់របស់ FIFA កីឡាករណាម្នាក់ដែលសន្លប់ក្នុងទីលានប្រកួតនោះក្រុមវេជ្ជសាស្ត្រ និងបច្ចេកទេសរបស់ក្លិបនឹងត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាសុខុមាលភាពកីឡាករដែលជាអាទិភាពធំបំផុតរបស់ក្លិប។”