Messi វៀតណាមរកបានគ្រាប់បាល់ដំបូងក្នុងលីគទី២បារាំង
ខ្សែបម្រើ Nguyen Quang Hai រកបានគ្រាប់បាល់បញ្ចូលទីលើកដំបូងរបស់ខ្លួនក្នុងលីគទី២បារាំង ឬ Ligue 2 សម្រាប់ក្រុម Pau FC នៅថ្ងៃសៅរ៍ ទី០៨ ខែតុលា។
កីឡាករជម្រើសជាតិវៀតណាមខាងលើបានប្ដូរចូលនាទី៧៨ និងរកគ្រាប់បាល់បញ្ចូលទីនាទី៨៦ ហើយក៏ជាគ្រាប់បាល់តាមស្មើសម្រាប់ Pau FC ទៅលើ Rodez។
ដំបូងឡើយអាជ្ញាកណ្ដាលគិតថា Quang Hai ស្ថិតក្នុងជំហរ off-side តែក្រោយពិនិត្យជាក់លាក់ទៅ នៅមានកីឡាករ Rodez ម្នាក់ទៀត ដូច្នេះអាជ្ញាកណ្ដាលក៏សម្រេចចិត្តឲ្យចូលវិញុ។
គួរដឹងដែរថា Nguyen Quang Hai បានចូលរួមជាមួយ Pau FC ដើមរដូវកាលថ្មីនេះលើកិច្ចសន្យា២ឆ្នាំ ហើយគេបានក្លាយជាកីឡាករវៀតណាមទី១ដែលលេងនៅក្លិបអាជីពបារាំង៕