ដឹកនាំក្រុមហ្វឹកហាត់ថ្ងៃដំបូង Antonio Conte រៀបចំប្រព័ន្ធ 3-5-2 ឱ្យកីឡាករ១១នាក់ប្រកួតទល់គ្នាភ្លាមៗ
កាលពីម្សិលមិញ ក្រុមមាន់ខ្នាយមាស Tottenham Hotspurs បានប្រកាសតែងតាំងលោក Antonio Conte ជាគ្រូបង្វឹកថ្មីជាផ្លូវការលើកិច្ចសន្យារយៈដលឆ្នាំ២០២៣។
ក្រោយបង្ហាញខ្លួននៅថ្ងៃដំបូងហើយថែមទាំងបានជួបជាមួយកីឡាករក្នុងក្រុមទាំងអស់ បុរសជនជាតិអ៉ីតាលីក៏បានចាប់ផ្តើមការងារថ្មីរបស់ខ្លួនភ្លាមៗតែម្តងនៅទីក្រុងឡុងដ៍ដោយនៅក្នុងថ្ងៃហ្វឹកហាត់ទី១ លោក Antonio Conte បានរៀបចំប្រព័ន្ធលេងដ៏មានប្រសិទ្ធភាពរបស់ខ្លួន 3-5-2 ឱ្យកីឡាករ១១នាក់ប្រកួតតទល់គ្នាក្នុងជុំរំហ្វឹកហាត់ដើម្បីឱ្យផ្សាំនឹងទម្រង់លេង។
បុរសជនជាតិអ៉ីតាលីនឹងទទួលបានកញ្ចប់ទឹកប្រាក់១៥០លានផោនពីម្ចាស់ក្លឹប Daniel Levy ដើម្បីប្រើប្រាស់ក្នុងទីផ្សារដោះដូរកីឡាករនៅខែមករាក្នុងការពង្រឹងសមាសភាពក្រុម ក្រោយសម្រេចការព្រមព្រៀងក្លាយជាគ្រូបង្វឹក Tottenham Hotspurs។
គួរឱ្យដឹងថា ការប្រកួតបើកឆាករបស់លោក Antonio Conte គឺត្រូវដឹកនាំ Tottenham Hotspurs ប្រកួតទល់នឹង Vitesse ក្នុងការប្រកួតពានរង្វាន់ Europa Conference League នៅថ្ងៃសុក្រខាងមុខនេះ។