ផ្លូវការ ! ក្លិប Tiffy Army ប្រកាសនាំចូលខ្សែប្រយុទ្ធ Timothy សម្រាប់លីគជុំទី២
សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC បានប្រកាសជាផ្លូវការក្នុងការចុះកុងត្រានាំយក ខ្សែប្រយុទ្ធថ្មី TIMOTHY សម្រាប់ជុំទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១ ។
កីឡាករនីហ្សេរីយ៉ា រូបនេះ បានមកប្រកបអាជីពនៅកម្ពុជាលើកដំបូងអំឡុងឆ្នាំ២០១៥ ដោយកាលនោះ រូបគេលេងឲ្យក្លិបស៊ីម៉ាក់យូណាយធីត។ បន្ទាប់មកបានផ្លាស់ទៅលេងឲ្យក្លិបថ្មីជាបន្តបន្ទាប់ដូចជាអាស៊ីអឺរ៉ុបយូណាយធីត អង្គរថាយហ្គឺរ និងចុងក្រោយលេងអោយក្លិប ភ្នំពេញក្រោន ។
Timothy ជាកីឡាករដំបូងដែលគ្រូបង្វឹកថ្មី Lee Tae Hoon បាននាំចូលសម្រាប់ការប្រកួតលីគជុំទី២ ដើម្បីចាប់ដៃគូជាមួយកីឡាករប្រេស៊ីល Romario នៅតំបន់ប្រយុទ្ធ ។
ក្លិប Tiffy Army បច្ចុប្បន្នស្ថិតនៅលេខរៀងទី៧ នៃតារាងលីគកំពូល ដោយលេងបាន៩ ប្រកួត ឈ្នះ ៤ ស្មើ ៣ និងចាញ់ ២ មាន ១៥ ពិន្ទុ ៕