ភ្នំពេញក្រោនការពារតំណែងជើងឯកលីគកំពូលបានសម្រេច
ភ្នំពេញក្រោន ជាម្ចាស់ជើងឯក Cambodian Premier League រដូវកាល២០២២ ក្រោយឈ្នះបឹងកេត៥ទល់នឹង០ នៅថ្ងៃចុងក្រោយ គឺថ្ងៃសៅរ៍ ទី០៣ ខែធ្នូ នេះ។
នេះក៏ជាការឈ្នះតំណែងជើងឯកលីគកំពូលកម្ពុជាជាលើកទី៨ និងជាការឈ្នះ២ឆ្នាំជាប់គ្នាដល់ទៅ៣ដង (២០១០ និង២០១១, ២០១៤ និង២០១៥, ២០២១ និង២០២២)។
ភ្នំពេញក្រោននឹងតំណាងកម្ពុជាក្នុងការប្រកួត AFC Cup រដូវកាល២០២៣/២០២៤ ដោយចាប់ផ្ដើមពីការប្រកួត play-off។
ដោយឡែក វិសាខា បានយកឈ្នះព្រះខ័នរាជស្វាយរៀង ១ទល់នឹង០ មាន៥២ពិន្ទុស្មើភ្នំពេញក្រោន តែឈរលេខ២ ព្រោះចាញ់ប្រៀប head-to-head។ ដូច្នេះ ព្រះខ័នរាជស្វាយរៀងនៅលេខ៣ និងបឹងកេតនៅលេខ៤៕