អ្នកគាំទ្រ PSG រាប់រយនាក់សម្រុកទៅចាំ Messi ដល់ព្រលានយន្ដហោះក្រុងប៉ារីស
អ្នកគាំទ្រក្លិបបាល់ទាត់ Paris Saint Germain រាប់រយនាក់បាននាំគ្នាសម្រុកទៅដល់អាកាសយានដ្ឋាន Le Bourget នាក្រុងប៉ារីស ដើម្បីរង់ចាំដំណើរមកដល់ពីកំពូលតារាបាល់ទាត់ Lionel Messi។
ក្រុមអ្នកគាំទ្រទាំងនោះមិនដឹងថា ខ្សែប្រយុទ្ធអាហ្សង់ទីនចុះចតម៉ោងប៉ុន្មានទេ។ ពួកគេថែមទាំងនាំគ្នាឡើងជញ្ជាំង និងមានទាំងជិះកគ្នាដើម្បីមើលម៉ោងចុះចត។
រូបភាពយ៉ាងណែនណាន់តាន់តាប់នេះបានធ្វើឲ្យកងកម្លាំងសន្ដិសុខចេញមកសម្របសម្រួល។ ប៉ូលិសម្នាក់បានស្រែកអះអាងថា Messi មកដល់ថ្ងៃចន្ទ មិនមែនថ្ងៃអាទិត្យទេ។
បើតាមអ្នកសារព័ត៌មាន Fabrizio Romano ឲ្យដឹងថា Messi អត់ចង់ទៅប៉ារីសទេ។ គេ និងមេធាវីកំពុងសិក្សាយ៉ាងប្រុងប្រយ័ត្នពីកិច្ចសន្យាដែល PSG ផ្ដល់ឲ្យ។ យ៉ាងណា អ្នកព័ត៌មានដែលមានជំនាញលើទីផ្សារដោះដូរបញ្ជាក់ថា អ្វីៗនៅចាំតែពេលវេលាប៉ុណ្ណោះ។
ប្រសិនបើគ្មានអ្វីផ្លាស់ប្ដូរ Messi នឹងចុះកុងត្រា២ឆ្នាំ ភ្ជាប់ជាមួយផែនការបន្លាយសុពលភាពបន្តទៀត។ បើតាមដំណឹងមក គឺប្រាក់ឈ្នួលដែល PSG ផ្ដល់ឲ្យ ពីចន្លោះ៣៥លានដល់៤០លានអឺរ៉ូក្នុងមួយឆ្នាំ និងអាវលេខ១៩៕