ATM គ្រោងធ្វើលក្ខខណ្ឌមួយដើម្បីយក Dybala ពី Juventus
Paulo Dybala អាចនឹងចាកចេញពី Juventus ដើម្បីចូលរួមជាមួយ Atletico Madrid ដែលជាលក្ខខណ្ឌនៃការផ្ទេរ Alvaro Morata។
ATM បានឲ្យក្រុមសេះបង្កង់ខ្ចី Morata បូកនឹងគម្រោងទិញផ្ដាច់ក្នុងតម្លៃ៤០លានអឺរ៉ូ។ Atletico Mdarid នឹងយកលុយ៤០លានអឺរ៉ូនេះបូកប្រាក់៣៥លានអឺរ៉ូរបស់ខ្លួនដើម្បីទិញ Paulo Dybala ទៅអេស្ប៉ាញ។
Morata រកបាន៦គ្រាប់ហើយពីការលេងឲ្យ Juventus ៨ប្រកួតនៅរដូវកាលនេះ ខុសពី Dyabala ដែលមិនសូវសមប្រកប។ កីឡាករអាហ្សង់ទីនរូបនេះទើបរកបានមួយគ្រាប់ប៉ុណ្ណោះ។
Dybala រងការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រ ដោយសារលេងមិនសូវល្អ ហើយទារថ្លៃនឿយហត់ដល់ទៅ១៥លានអឺរ៉ូក្នុងមួយរដូវកាល ក្រោយកាត់ពន្ធ ថែមទៀត។
ប្រសិនបើបានទៅ Atletico Madrid មែននោះ Dybala នឹងបានលេងក្រោមការដឹកនាំពីលោក Diego Simeone ដែលជាជនជាតិអាហ្សង់ទីនដូចគ្នា៕
៊