
Real Madrid ជ្រៀតជ្រែក Barcelona លើការចង់បានខ្សែការពារ Eric Garcia របស់ Man City
(BC-99)
ទីបំផុតទៅក្រុមអធិរាជស Real Madrid បានចូលខ្លួនមកជ្រៀតជ្រែកផែនការរបស់ Barcelona សម្រាប់ការចង់បានខ្សែការពារ Eric Garcia ដែលបច្ចុប្បន្នកំពុងតែលេងឱ្យក្រុមមេឃខៀវ Manchester City ។
ក្រោយពីបញ្ចប់កិច្ចសន្យានៅខែមិថុនាខាងមុខនេះ Garcia មិនបានលាក់បាំងអ្វីទេនូវគោលបំណងរបស់ខ្លួនដែលចង់វិលត្រឡប់ទៅ Barca វិញ។អ្នកចាត់ការទូទៅមេឃខៀវ Pep Guardiola ហាក់ដូចជាមានជម្រើសផ្សេងពី Garcia នៅ Man City ដែលនេះអាចជាមូលហេតុមួយដែរដែលធ្វើឱ្យខ្សែការពារ អេស្ប៉ាញ វ័យ១៩ឆ្នាំរូបនេះចង់ចាកចេញ។
ក៏ប៉ុន្តនាពេលថ្មីៗនេះក្រុមដែលមានមូលដ្ឋននៅកាតាឡាន់អាចប្រឈមមុខនឹងការប្រកួតប្រជែងពីក្រុម Real Madrid ដែលពួកគេក៏បានមើលឃើញដែរថាកីឡាករវ័យក្មេងនេះគឺជាអ្នកស្នងតំណែងដ៏មានសក្តានុពលជំនួសខ្សែការពារជើងចាស់ Sergio Ramos ។
បើតាមរបាយការណ៍ពីប្រទេសអេស្ប៉ាញបានឱ្យដឹងថា Garcia ដែលកំពុងឋិតក្នុងក្រុមជម្រើសជាតិបានប្រាប់មិត្តភក្តិថាគេមានគម្រោងត្រលប់មក Barcelona វិញមិននៅខែមករារឺនៅរដូវក្តៅខាងមុខដោយគ្មានតម្លៃក្នុងការផ្ទេរនោះទេ។