អតីតខ្សែប្រយុទ្ធម្នាក់ថា បើ Klopp នឹងជួបរឿងបែបនេះបើជាជនជាតិអង់គ្លេស
John Barnes អតីតខ្សែប្រយុទ្ធ Liverpool ជឿជាក់ថា លោក Jurgen Klopp អាចនឹងត្រូវបានបណ្ដេញចេញពីតំណែងតាំងពីចប់រដូវកាលទីមួយនៅ Liverpool ម្ល៉េះ ប្រសិនបើជាជនជាតិស្បែកខ្មៅ ឬជនជាតិអង់គ្លេស។
២០១៥៊/២០១៦ជារដូវកាលដំបូងដែលអ្នកចាត់ការជនជាតិអាល្លឺម៉ង់ចូលដឹកនាំក្រុមហង្សក្រហម ហើយបញ្ចប់នៅចំណាត់ថ្នាក់លេខ៨ក្នុងក្របខណ្ឌ Premier League មុនយកបានលេខ៤នៅឆ្នាំបន្ទាប់។
លោក John Barnes ដែលលេងឲ្យ Liverpool ពីឆ្នាំ១៩៨៧ដល់១៩៩៧ថ្លែងបែបនេះ “៖បើគាត់ជាជនជាតិស្បែកខ្មៅ ឬជនជាតិអង់គ្លេស ម្ល៉េះគេដេញគាត់តាំងពីចប់រដូវកាលដំបូងម្ល៉េះ។ មើលៗ នៅក្រោមក្រុមកំពូលតារាងដល់ទៅ២៥ពិន្ទុ។ ឥឡូវក្រុមកំពូលទាំង៦អត់មានគ្រូជនជាតិស្បែកខ្មៅទេ អាចមើល Frank Lampard បាន ហើយ Lampard ហ្នឹងឯងធ្វើគ្រូនៅ Chelsea បានដោយសារគាត់ជាវីរបុរសនៅហ្នុងទេ កុំអីគ្មានបានធ្វើការទេ។ អាហ្នឹងជាផ្នែកមួយនៃការរើសអើង។”
លោក Klopp បានដឹកនាំ Liverpool ឈ្នះពានរង្វាន់ UEFA Champions League នៅរដូវកាលទី៤ក្នុងនាមអ្នកចាត់ការ និងរដូវកាលទី៥ ទើបអាចឈ្នះ Premier League។
៨ប្រកួតនៅរដូវកាលថ្មីនេះ Liverpool ឈរលេខ៣ មាន១៧ពិន្ទុ៕