ក្លិបបាល់ទាត់ កោះកុង ចុះកិច្ចសន្យាកីឡាករពីលីគកំពូល លើកដំបូង
ក្លិបបាល់ទាត់ខេត្តកោះកុង បានប្រកាសជាផ្លូវការណ៍ក្នុងការនាំយកខ្សែបម្រើ ពៅ ភារិទ្ធ ដែលធ្លាប់មានបទពិសោធន៍ច្រើនជាមួយ ក្លិបនៅលីគកំពូលកម្ពុជា ។
នេះជាកីឡាករទី១ ដែលក្លិបមានមូលដ្ឋាននៅខេត្តកោះកុង បានចុះកិច្ចសន្យាជាមួយ ដែលជាកីឡាករមានបទពិសោធន៍នៅក្លិបបាល់ទាត់ធំៗ ខណ:ក្លិបក៏ទើបនាំយកលោក ហុក សុជីវ័ន្ត អតីតគ្រូបង្វឹកក្លិប វិសាខា ទៅធ្វើជាអ្នកចាត់ការទូទៅ ផងដែរ ។
ពៅ ភារិទ្ធ បានចាប់ផ្តើមអាជីពបាល់ទាត់ដំបូងជាមួយក្លិប ឆ្មាខ្មៅស្វាយរៀង ហើយបន្ត ទៅក្លិប គិរីវង់សុខសែនជ័យ រួចក៏មកចូលរួមជាមួយ ក្រសួង ការពារជាតិ , វិសាខា និង អង្គរថាយហ្គឺរ ។
សូមបញ្ជាក់ថា ក្លិបបាល់ទាត់កោះកុង កំពុងលេងនៅលីគលំដាប់ទី២ របស់កម្ពុជា ក្នុងគោលបំណងចង់ឡើងមកចូលរួមនាលីគកំពូលបាល់ទាត់កម្ពុជា ផងដែរ ៕