Hertha Berlin នឹងប្រគល់ Matteo Guendouzi ឱ្យ Arsenalវិញ
(BC-99)
Hertha Berlin គ្រោងនឹងបញ្ជូន Matteo Guendouzi ត្រឡប់ទៅកាន់ក្លឹប Arsenal ដែលជាម៉ែឪវិញនៅចុងបញ្ចប់នៃរដូវកាលនេះ។
យោលទៅតាមការដកស្រង់ពីសារព័ត៌មានបរទេសបានឱ្យដឹងថាគ្រូបង្វឹករបស់ Hertha លោក Pai Dardai មិនមានជំនឿចិត្តក្នុងការរក្សាប្រធានក្រុមជម្រើសជាតិបារាំងអាយុក្រោម ២១ ឆ្នាំឡើយទោះបីជាពួកគេអាចថែរក្សាសុវត្ថិភាពស្ថិតក្នុងក្របខ័ណ្ឌ Bundesliga ជាបន្តនៅរដូវកាលក្រោយក៏ដោយ។
Guendouzi ត្រូវបាន Hertha ខ្ចីយកទៅចូលរួមកាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅដោយបានចូលរួមប្រកួតចំនួន៩ហើយស៊ុតបញ្ចូលទីបានចំនួន២គ្រាប់ផងដែរ។
លោក Dardai មិនប្រាកដអំពីកន្លែងរបស់ខ្សែបម្រើរូបនេះនៅក្នុងផែនការរបស់លោកនោះទេបើទោះជាលោកបាននិយាយជាមួយនាយកក្លិប Hertha ជាច្រើនលើកច្រើនសារឱ្យទិញផ្តាច់កីឡារូបនេះក្តី។
ជាចុងក្រោយអ្វីដែលជម្រើសល្អបំផុតគឹ Hertha នឹងប្រគល់ Guendouzi ឱ្យទៅក្លិប Arsenal វិញសិនដោយមិនបង្ហើបពីការខ្ចីបន្តមួយរដូវកាលទៀតឬក៏ចង់ទិញយកតែម្តងនោះទេ។