Ronaldo បង្ហាញអារម្មណ៍មិនសប្បាយចិត្តក្រោយចប់ការប្រកួតជាមួយ Chelsea
ការមិនបានជាប់ជម្រើស១១នាក់សម្រាប់ការប្រកួតរវាង Chelsea និង Man UTD ប្រហែលជាកត្តាធ្វើឲ្យ Ronaldo មិនសប្បាយចិត្ត ព្រោះក្រោយចប់ការប្រកួតកីឡាករវ័យ៣៦រូបនេះ បានដើរតម្រង់ទៅបន្ទប់ផ្លាស់សំលៀកបំពាក់ភ្លាម ដោយមិនបានចាប់ដៃជាមួយកីឡាករ Chelsea ដើម្បីជាការគួរសមអ្វីនោះទេ។
គួររំលឹកថា បិសាចក្រហមលេងស្មើជាមួយក្រុមតោខៀវ Chelsea ក្នុងលទ្ធផល ១-១ សម្រាប់ការប្រកួតពានរង្វាន់ English Premier League ។ ដោយលទ្ធផលស្មើនេះដែរ ក្រុម Man Utd ជាអ្នករកគ្រាប់បាល់បានមុន ទើប Chelsea រកតាមស្មើពីក្រោយ។ បើគិតជារួមសម្រាប់ការប្រកួតសប្តាហ៍ទី១៣នេះ Chelsea នៅតែឈរនាំមុខកំពូលតារាងដដែល ដោយមាន៣០ ខណៈដែល Man Utd ឈរលេខរៀងទី៨ មាន១៨ពិន្ទុ៕