Man Utd និង Juventus កំពុងចរចារគ្នា រវាងកីឡារ Sanchez និង Dybala.
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាននៅប្រទេសអុីតាលីបានឲ្យដឹងថា ក្រុមសេះបង្កង់ Juventus កំពុងតែជួបពិភាក្សាគ្នាក្នុងការដោះដូរកីឡាករ Alexis Sanchez និង Paulo Dybala ។ តាមកាសែត Corriere di Torino ក៏បានចុះផ្សាយបន្ថែមទៀតថា កិច្ចពិភាក្សារវាងបិសាចក្រហមនិងប្រធានកីឡា Bianconeri Fabio Paratici បានកើតឡើងរួចហើយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ចាប់តាំងពី Ronaldo បានមករស់នៅជាមួយនិង Juventus មក កីឡាករ Dybala ហាក់បីដូចជាមិនឋិតក្នុងការក្រសែរភ្នែកគ្រូបង្វឹកសោះដោយក្នុងរដូវកាលនេះបានចាប់ផ្តើមត្រឹមតែ 29 ប្រកួតប៉ុណ្ណោះ ហើយរូបគេក៏កំពុងពិចារណាចាកចេញពីទីក្រុង Turin ដើម្បីស្វែងរកពេលវេលាលេងនៅក្លឹបផ្សេងទៀត។ ជាមួយគ្នានេះ Premier League ទំនងជាទិសដៅសម្រាប់កីឡាករវ័យ 25 ឆ្នាំនេះ ខណៈពេលដែលក្លឹប Man United បានត្រៀមកញ្ចប់ទឹកប្រាក់ចំនួន 100 លានអឺរ៉ូ ប៉ុន្តែការផ្តល់ឱ្យ Sanchez ទៅ Juventus នឹងកាត់បន្ថយតម្លៃនេះមិនឲ្យដល់១០០លានអឺរ៉ូនោះឡើយ៕