ភ្នំពេញក្រោន និងព្រះខ័នរាជប៉ះសុទ្ធតែក្រុមល្អៗប្រកួតមិត្តភាពនៅថៃ
ក្រុមភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀងបានធ្វើដំណើរទៅកាន់ប្រទេសថៃសម្រាប់់ការប្រកួតមិត្តភាពអន្តរជាតិត្រៀមរដូវកាល២០២៣/២០២៤នៃក្របខណ្ឌ Cambodian Premier League។
សម្រាប់ភ្នំពេញក្រោនដែលជាក្រុមការពារតំណែងជើងឯក និងត្រៀមជម្រុះ AFC Cup ផងនោះ នឹងជួបប្រកួតទល់ Suphanburi FC នៅថ្ងៃទី០៥ ខែកក្កដា, Port FC ថ្ងៃទី០៧ ខែកក្កដា, Hong Kong Rangers របស់ហុងកុងនៅថ្ងៃទី១០ ខែកក្កដា និងថ្ងៃ Ratchaburi FC នៅថ្ងៃទី១៣ ខែកក្កដា។
ចំណែកព្រះខ័នរាជស្វាយរៀងត្រូវប៉ះ Police Tero នៃលីគកំពូលថៃ និង Samut Prakan លីគទី៣ថៃ៕