ការចាប់ផ្តើមរបស់ក្លិបបាល់ទាត់ វិសាខា និងសមាជិកបច្ចុប្បន្ន
ក្លិបបាល់ទាត់ វិសាខា ដែលជាសមាជិកពានលីគកំពូលមិត្តហ្វូនខេមបូឌានលីគរបស់កម្ពុជា ទើបបង្កើតឡើងនាឆ្នាំ២០១៦ ខណៈថ្ងៃនេះក្រុមការងារ MSR នឹងធ្វើការលំអិតជូនទស្សនិកជនក៏ដូចជាអ្នកគាំទ្របាល់ទាត់ទាំងអស់ឲ្យបានដឹងច្បាស់។ វិសាខា នារដូវកាល២០២០នេះ មានគ្រូបង្វឹកលោក Colum Curtis ជាជនជាតិអង់គ្លេស កំពុងគ្រប់គ្រងកីឡាករសរុប ២៨ នាក់ (ឈុតធំ) រួមមាន៖
អ្នកចំាទី
១. កែវ សុខសិលា (លេខ១)
២. ជា វណ្ណសាក់ (លេខ១៨)
៣. គង់ ពីឡុត (លេខ៣០)
ខ្សែការពារ
១. Mohammed Faeez សញ្ជាតិអាហ្វ្រិចខាងត្បូង (លេខ៤)
២. ងយ ស្រុីន (លេខ៦)
៣. ឆេង ម៉េង (លេខ១៩)
៤. អ៊ុក សុវណ្ណ (លេខ២៧)
៥. គឹម ឆៃយ៉ា (លេខ៣)
៦. សាន បូរ៉ា (លេខ១៣)
៧. សិន សុផាណាត់ (លេខ២០)
៨. កែន ច័ន្ទសុភ័ក្រ្ត (លេខ២៥)
៩. រស់ សំអឿន (លេខ២៦)
ខ្សែបម្រើ
១. Mustafa Zazai សញ្ជាតិអាហ្វហ្គានីស្ថាន (លេខ១៧)
២. ទៀត គឹមហេង (លេខ១២)
៣. អុិន សូដាវីត (លេខ២៣)
៤. Alisher Mirzaev សញ្ជាតិអ៊ូសបេគីស្ថាន (លេខ២៨)
៥. ទិត្យ ឌីណា (លេខ១៥)
៦. ច្រឹង ពលរដ្ឋ (លេខ២៤)
៧. ឡុង ម៉េងហ៉ៅ (លេខ៦៦)
៨. សាន គឹមហេង (លេខ៧៧)
៩. សុិន កក្កដា (លេខ៧)
១០. អ៊ិន វិឆ័យ (លេខ១៦)
ខ្សែប្រយុទ្ធ
១. រឹង ប៊ុនហៀង (លេខ៩)
២. កែវ សុខផេង (លេខ១០)
៣. Filip Mihaljević សញ្ជាតិក្រូអាត (លេខ៣៣)
៤. Ajayi Opeyemi Korede សញ្ជាតិនីហ្សេរីយ៉ា (លេខ២២)
៥. សារី ម៉ាត់នូរូទីន (លេខ៨)
៦. ម៉ាត់ សាក់រវី (លេខ១១)
គួរបញ្ជាក់ផងដែរថា វិសាខា មានកីឡដ្ឋាន ព្រីនស៍ ជាទឹកដីផ្ទាល់របស់ខ្លួន ដែលអាចផ្ទុកចំនួនអ្នកទស្សនាបានរហូតដល់ទៅ ៧០០០ នាក់ ដោយមានប្រធានក្លិបលោកជំទាវ កែ សួនសុភី ខណៈដែលលោក ហុក សុចិត្ត្រា គឺជាអ្នកចាត់ការទូទៅ ស្របពេលបង្កើតដំបូងក្លិបទើបមានអាយុជាង ៤ ឆ្នាំនេះ ចូលរួមលេងនៅក្របខ័ណ្ឌលំដាប់ទី២ របស់កម្ពុជា(មិនមានកីឡាករបរទេសទេ) នឹងបានប្រមូតឡើងមកលីគកំពូលនាឆ្នាំបន្ទាប់ផងដែរ៕
រូបភាព៖ វិសាខា