Ronaldo ប្រេស៊ីល ចូលពេទ្យដោយសារជំងឺរលាកសួត
វីរបុរសបាល់ទាត់របស់ប្រេស៊ីល លោក Ronaldo Nazário បានឲ្យដឹងថា លោកនឹងចេញពីមន្ទីរពេទ្យនៅថ្ងៃចន្ទនេះ បន្ទាប់ពីបានចូលសម្រាកក្នុងបន្ទប់ព្យាបាលជំងឺធ្ងន់ (ICU) ដោយសារជំងឺរលាកសួត។ លោក Ronaldo បានសម្រាកព្យាបាលនៅមន្ទីរពេទ្យ Ibiza ក្នុងប្រទេសប្រេស៊ីល តាំងពីថ្ងៃទី ១០សីហា ហើយគ្រូពេទ្យ រំពឹងថា លោកនឹងធូរស្បើយអាចត្រលប់ទៅផ្ទះវិញ នៅថ្ងៃទី ១៣សីហានេះ។
អតីតខ្សែប្រយុទ្ធ Real Madrid វ័យ៤១ឆ្នាំ បានអរគុណដល់អ្នកគាំទ្រទាំងអស់ ដែលបានបារម្ភ និងផ្ញើសារជូនពរគាត់ នៅលើបណ្តាញសង្គម Twitter។
គួរជម្រាបជូនថា លោក Ronaldo បានស៊ុតបញ្ចូលទីសរុប ៦២គ្រាប់ឲ្យក្រុមជម្រើសជាតិប្រេស៊ីលដែលក្នុងនោះ២គ្រាប់ធ្វើបានពេល ផ្តួលអាល្លឺម៉ង់ក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ២០០២ នៅកូរ៉េខាងត្បូង-ជប៉ុន។ គាត់ក៏ជាម្ចាស់ពាន Ballon d’Or ២សម័យ ដែលធ្លាប់ជាកីឡាកររបស់ក្លឹប Barcelona, Inter Milan និង AC Milan៕