CV11 វិលចូលទីលានវិញហើយ
តារាបាល់ទាត់ឆ្នើម ចាន់ វឌ្ឍនាកា បានចូលហ្វឹកហាត់លើទីលានជាមួយសមាជិកឯទៀតបានវិញហើយ ក្រោយសម្រាកតាំងពីដើមឆ្នាំ២០២២នេះ ដោយសាររបួសសរសៃពួរជង្គង់។
CV11 បានលេចមុខក្នុងការហ្វឹកហាត់ត្រៀមការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តទល់អគ្គិសនីកម្ពុជានៅថ្ងៃពុធ ទី០៥ ខែតុលា។
ចាន់ វឌ្ឍនាកា បានសរសេរលើទំព័ររបស់ខ្លួនបែបនេះ “៖ខ្ញុំដួលនៅទីនេះ ខ្ញុំត្រូវតែចាប់ផ្ដើមនៅកន្លែងនេះ ៨ខែកន្លងផុតទៅក្រោយការវះកាត់សសៃពួរជង្គង់ ចាប់ផ្ដើមថ្ងៃទី១វាប្រាកដណាស់នឹងជួបរឿងពិបាកជាច្រើន តែអ្វីដែលត្រូវធ្វើមានតែការខំប្រឹង ប្ដេជ្ញា វាពេលវេលាមួយដែលខ្ញុំទន្ទឹងរងចាំអស់រយៈពេលយូមកហើយ អរគុណគ្រប់គ្នាដែលបារម្ភ នឹងសួសុខទុក្ខ ពេលនេះខ្ញុំបានត្រលប់មកចូលទីលានហ្វឹកហាត់ជាមួយក្រុមវិញហើយ តែយ៉ាងណាក៏ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីអោយឆាប់បានជួយក្រុមក្នុងការប្រកួត🙏🏽❤️⚽️🇰🇭”។
នេះជាលើកទី១ហើយដែលចាន់ វឌ្ឍនាកា បានរងរបួសសរសៃពួរ ធ្វើឲ្យគេខកខានចូលរួមការប្រកួតយ៉ាងច្រើន៕