អង្គរថាយហ្គឺរ ប្រកាសខ្សែបម្រើសញ្ជាតិ បេឡារុស
ដើម្បីត្រៀមលីគកំពូលបាល់ទាត់កម្ពុជារដូវកាលថ្មី ២០២១ ដែលចាប់ផ្ដើមនៅខែ មិនា នេះក្លិបបាល់ទាត់ Angkor Tiger បានឈានដល់កិច្ចព្រមព្រៀងក្នុងការប្រកាសជាផ្លូវការពីការចុះកុងត្រាយកកីឡាករ Maksim TaleyTaleyko ដែលធ្លាប់ជម្រើសជាតិ U-17 បេឡារុស ។
ខ្សែបម្រើរូបនេះធ្លាប់មានបទពិសោធន៍ច្រើននៅក្លិបធំៗ នាតំបន់អ៉ឺរ៉ុប ជាពិសេសធ្លាប់ជាយុវជនក្លិប BATE Borisov ដែលជាក្លិបមួយលេងកម្រិតពានរង្វាន់អ៉ឺរ៉ុប UEFA Champions League និង Europa League ផងដែរ ។
កីឡាករ Maksim Taleyko វ័យ២៧ឆ្នាំ មានកម្ពស់ ១,៨៣ ម៉ែត្រ នឹងលេងតួនាទីជាខ្សែបម្រើ និងជាកីឡាករបរទេសទីពីរ បន្ទាប់ពីកីឡាករកូនកាត់អូស្រ្តាលី ATa Inai ៕