Ramos ស្រែកដាក់អ្នកគាំទ្រមួយចំនួន ក្រោយ Sevilla ចាញ់ Bilbao
អំឡងផ្ដល់សម្ភាសន៍ដល់អ្នកសារព័ត៌មានក្រោយ Sevilla ចាញ់ Athletic Bilbao ខ្សែការពារ Sergio Ramos បានស្រែកបញ្ឈប់់អ្នកគាំទ្រមួយចំនួនដែលស្រែកឌឺដងក្រុមខ្លួន។
សមាជិកក្រុម Sevilla បានថ្លែងថា “៖ចេះគោរពគេផង កំពុងនិយាយនៅហ្នឹង។ សូមគោរពកីឡាករ និងសញ្ញាក្លិបផង។ ឈប់និយាយ ហើយចេញទៅ។”
ក្នុងការប្រកួតនៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែមករា ឆ្នាំ២០២៤ Sevilla បានចាញ់ Bilbao ០ទល់នឹង២លើដីខ្លួន ដែលនេះជាការចាញ់លើកទី៩នៅលីគកំពូល La Liga រដូវកាលនេះ និងធ្វើឱ្យពួកគេនៅលេខ១៦ មាន១៦ពិន្ទុ៕