
កូនឡាវបារាំងមិនជាប់ជម្រើសជាតិត្រៀម AFF Cup 2022 ទេ
Billy Ketkeophomphone មិនត្រូវបានគ្រូបង្គោល Michael Weiss កោះហៅចូលក្រុមជម្រើសជាតិសម្រាប់យុទ្ធនាការ AFF Cup 2022 ទេ។
គ្រូបង្វឹកជនជាតិអាល្លឺម៉ង់បានកោះហៅកីឡាករ២៧នាក់ដើម្បីប្រមូលផ្ដុំហ្វឹកហាត់នាពេលថ្មីៗនេះត្រៀមជើងឯកអាស៊ីអាគ្នេយ៍ចុងឆ្នាំ តែមិនមានវត្តមានខ្សែប្រយុទ្ធសម្បូរបទពិសោធ Billy ទេ។ លោក Weiss បានផ្ដល់អាទិភាពដល់កីឡាករក្មេងៗមកពីក្រុម U19 និង U23។ ក្នុងនោះក៏មាន Bounphachan Bounkong, Chanthavixay Khounthoumphone និង Damoth Thongkhamsavath។
អ្វីសំខាន់នោះ Billy មិនបានលេងជាប់លាប់ឡើយ ក្រោយចាកចេញពី Sri Pahang នៃលីគកំពូលម៉ាឡេស៊ី ដែលគេលេងបាន៤ប្រកួត តែមិនបានរកគ្រាប់បាល់ទេ។
Billy ដែលធ្លាប់លេងនៅលីគកំពូលបារាំង និងក្រុមជាច្រើនទៀតនោះ បានជាប់ជម្រើសជាតិឡាវ យុទ្ធនាការ AFF Cup 2020 កាលចុងឆ្នាំ២០២១៕