
លីគកំពូលកម្ពុជាបញ្ចប់ជុំទី៣ថ្ងៃនេះ ខណៈ Top 4 ត្រូវបានកំណត់រួចរាល់
ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលកម្ពុជានឹងបញ្ចប់ជុំទី៣នៅថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២ នេះ។
ក្រុមកំពូលទាំង៤ ឬ Top 4 សម្រាប់ដំណាក់កាលទី៤ត្រូវបានកំណត់រួចរាល់ហើយតាំងពីសប្ដាហ៍មុនម្ល៉េះ។
សម្រាប់ការប្រកួតចុងក្រោយនៃជុំទី៣ វិសាខាត្រូវទទួលព្រះខ័នរាជស្វាយរៀង, បឹងកេតទៅផ្ទះភ្នំពេញក្រោន, គិរីវង់សុខសែនជ័យទទួលកងយោធពលខេមរភូមិន្ទ និងណាហ្គាវើលដ៍ទៅផ្ទះអង្គរថាយហ្គឺរ។
ក្រុមដែលឡើងទៅដំណាក់កាល Top 4 រួចរាល់មាន ព្រះខ័នរាជស្វាយរៀង, វិសាខា, បឹងកេត និងភ្នំពេញក្រោន៕