
សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានថ្កោលទោសក្លិប Queretaro និងក្លិប Atlas នៃលីគកំពូលម៉ិកស៊ិក Liga
បន្ទាប់ពីមានការបង្កជម្លោះនិងការវាយប្រហារគ្នាររវាងអ្នកគាំទ្ររបស់ក្លិប Atlas នឹង Queretaro FIFA បានស្នើឱ្យលីគ Liga ស្វែងរកយុត្តិធម៌យ៉ាងលឿនបំផុតជុំវិញបញ្ហាដែលបានកើតឡើង។
ក្នុងនោះFIFA បានចូលរួមជាមួយសហព័ន្ធបាល់ទាត់ម៉ិកស៊ិក និង CONCACAF ក្នុងការថ្កោលទោសបញ្ហាដ៏គ្រោះថ្នាក់ដែលបានកើតឡើងនឹងស្វែងរកដំណោះស្រាយឱ្យលឿនបំផុត។» នេះបើតាមសេចក្តីថ្លែងការណ៍របស់ FIFA។
យ៉ាងហោចណាស់មនុស្ស២៦នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យក្រោយពេលវាយប្រហារកើតឡើង ហើយសហព័ន្ធ FIFA បានចាត់ទុកអំពើហិង្សាថា ជារឿងដ៏ឃោឃៅ និងភាពអន្តរាយ៕
-Monsoon-