Spurs គ្រោងឡើងថ្លៃនឿយហត់ទ្វេដងដើម្បីចងទុក Kane
Harry Kane អាចបានថ្លៃនឿយហត់៤០ម៉ឺនផោនក្នុងមួយសប្តាហ៍ ប្រសិនបើគេយល់ព្រមបន្តកុងត្រាជាមួយ Tottenham។
សារព័ត៌មាន Telegraph បានឱ្យដឹងថា Tottenham មិនចង់ឱ្យ Harry Kane ចាកចេញទេ។ ពួកគេបានរៀបចំកិច្ចសន្យាថ្មីជាមួយនឹងប្រាក់បៀវត្សរ៍ ៤០ម៉ឺន ផោនក្នុងមួយសប្តាហ៍ ដែលកើនឡើងទ្វេដងនាពេលបច្ចុប្បន្ន ដើម្បីបញ្ចុះបញ្ចូលប្រធានក្រុមអង់គ្លេសឱ្យស្នាក់នៅ។
កាសែត The Guardian បាននិយាយថាការផ្លាស់ប្តូររបស់ Tottenham នឹងធ្វើឱ្យ Kane ក្លាយជាកីឡាករដែលមានប្រាក់ចំណូលដូចគ្នានឹង Kevin De Bruyne កំពុងទទួលបាននៅ Man City និងខ្ពស់ជាងគេនៅ Premier League នៅរដូវកាលក្រោយ៕