ព្រំ សំណាង ថាបើមានឱកាសប្រកួតក្រៅប្រទេសហាត់អោយខ្លាំងជាងរាល់ថ្ងៃ
មួយរយៈនេះអ្នកប្រដាល់ទម្ងន់ធ្ងន់ ព្រំ សំណាង ពិតជាធ្វើអោយអ្នកគាំទ្រពេញចិត្តយ៉ាង ខ្លាំងដោយបីប្រកួតចុងក្រោយនេះរូបគេផ្តួលដៃគូមិនអោយដល់ចប់ប្រាំទឹកពេញនោះទេ ហើយរូបគេបង្ហើបថា បើមានឱកាសចេញប្រកួតនៅក្រៅប្រទេស នឹងប្រឹងហាត់អោយខ្លាំងជាងបច្ចុប្បន្ន ។
កូនសិស្សរបស់លោក ហង្ស សឿន បញ្ជាក់ថា ចង់ចេញប្រកួតក្រៅប្រទេស ប៉ុន្តែមិនដឹងទាក់ទងតាម ណា ហើយបើបានប្រកួតក្រៅប្រទេសនឹងហាត់អោយខ្លាំងដើម្បីធ្វើអោយបានល្អសម្រាប់គុនខ្មែរយើង ។ តោះស្តាប់ ព្រំ សំណាង និយាយ៖
សូមបញ្ជាក់ថា បីប្រកួតចុងក្រោយរបស់អ្នកប្រដាល់ខេត្តកំពង់ស្ពឺរូបនេះផ្តួលកីឡាករថៃ ភិតសាណាន់ ក្នុងទឹកទី២ ផ្តួលកីឡាករថៃ រុងណាក់ឆៃ ក្នុងទឹកទី១ និងសងសឹកកីឡាករថៃ កង ក ( ផាយ៉ាក់ដាំ ) អោយបោះបង់ការប្រកួតត្រឹមទឹកទី៣ ។ ក្នុងអាជីពឡើងសង្វៀនរបស់គេធ្លាប់ចេញប្រកួតក្រៅប្រទេសបាន ម្តងតែប៉ុណ្ណោះក្នុងកម្មវិធី Sa-Ngam Asean Fight នៅទឹកដីប្រទេសថៃ ដោយផ្តួលកីឡាករចិន ៕