Ryan Giggs ផ្ញើសារទៅ Manchester United ជុំវិញការផ្ទេរ Jadon Sancho និង Jack Grealish
អតីតកីឡាកររបស់ Man Utd គឺ Ryan Giggs ជឿជាក់ថា Jadon Sancho និង Jack Grealish នឹងក្លាយជាកីឡាករឆ្នើមសម្រាប់ក្រុម Manchester United ហើយបានជំរុញឱ្យអតីតក្លិបរបស់គាត់ត្រូវទៅនិងទទួលពួកគេប្រសិនបើពួកគេអាចរកបាន។
ជាមួយគ្នានេះដែរលោក Ole Gunnar Solskjaer បានគេយល់ថា កីឡាករ Sancho គឺជាគោលដៅអាទិភាពរបស់លោកនៅរដូវក្តៅនេះ ហើយរបាយការណ៍ថ្មីៗនេះបានបង្ហាញថា United មានទំនុកចិត្តកាន់តែខ្លាំងឡើងក្នុងការធ្វើកិច្ចព្រមព្រៀងជាមួយBorussia Dortmund សម្រាប់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ។
ដោយឡែក Solskjaer សង្ឃឹមថានឹងបញ្ចប់កិច្ចព្រមព្រៀងសម្រាប់កីឡាករវ័យក្មេងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះក្លិបមិនចង់ចំណាយច្រើនដូចកាលពីរដូវកាល គ្រាដែលក្លិបបានទិញ Harry Maguire ដែលបណ្តាលឱ្យ United ចំណាយថ្លៃឈ្នួលជាកំណត់ត្រាពិភពលោក ៨០ លានផោនសម្រាប់ខ្សែការពាររូបនេះ។
ចំណែកឯកីឡាករ Grealish វិញ គឺជាកីឡាករម្នាក់ទៀតដែលជាមុខសញ្ញាវទី២របស់ Solskjaer ដើម្បីយកមកកាន់ទឹកដី Old Trafford ប៉ុន្តែក្រុមបិសាចក្រហម មិនសប្បាយចិត្តលើក្រុម Aston Villa ដែលបានបដិសេធក្នុងការបញ្ចុះតម្លៃស្នើសុំ ៧៥ លានផោនសម្រាប់ខ្សែបម្រើវ័យ ២៤ ឆ្នាំរូបនេះ៕