នេះជាមូលហេតុ អ៊ន ចាន់ប៉ូលីន មិនទាន់អាចទៅវៀតណាមជាមួយភ្នំពេញក្រោន
ប្រធានក្រុមភ្នំពេញក្រោន អ៊ន ចាន់ប៉ូលីន មិនទាន់អាចធ្វើដំណើរជាមួយក្រុមទៅវៀតណាមបានទេ ព្រោះនៅចាំមើលស្ថានភាពរបួសជាមុនសិន។
លោក លី ហៀង អគ្គលេខាធិការក្លិបភ្នំពេញក្រោន បញ្ជាក់ថា ប្រសិនបើ សមាជិកក្រុមជម្រើសជាតិខាងលើធូរស្បើយទាន់ពេលវេលា គេនឹងចេញទៅវៀតណាមតាមក្រោយសម្រាប់ការប្រកួត AFC Cup ប្រចាំពូល I ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែមិថុនា។
គួរដឹងដែរថា ភ្នំពេញក្រោន ស្ថិតនៅពូល I ដែលមាន Hougang United របស់សិង្ហបុរីViettel របស់ម្ចាស់ផ្ទះវៀតណាម និងក្រុម Young Elephants របស់ប្រទេសឡាវ។ សម្រាប់៣ប្រកួតរបស់ភ្នំពេញក្រោនប៉ះ Hougang United វេលាម៉ោង៩យប់ថ្ងៃទី២៤ ខែមិថុនា ប្រកួតទី២ប៉ះក្រុម Viettel វេលាម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែមិថុនា និងប្រកួតទី៣ ប៉ះក្រុម Young Elephants វេលាម៉ោង៩យប់ថ្ងៃទី៣០ ខែមិថុនា៕