
Chelsea ត្រៀមនាំយក Richarlison បន្ទាប់ពីឲ្យ Lukaku ទៅ Inter វិញ
Chelsea គ្រោងនឹងចូលរួមប្រជែងយកខ្សែប្រយុទ្ធ Richarlison របស់ Everton ខណៈដែល Thomas Tuchel គ្រោងនឹងផ្លាស់ប្តូរជម្រើសប្រយុទ្ធរបស់លោកនៅរដូវកាលក្រោយដូចគ្នា។
Everton មិនប្រកែកក្នុងការដេញថ្លៃនោះទេតែក្លឹបនៅតំបន់ Merseysideមួយនេះ ចង់បានលើសពី 50 លានផោន មុនពេលពិចារណាអនុញ្ញាតឱ្យកីឡាករសំខាន់របស់ពួកគេចាកចេញ ។
ទាំង Richarlison និង Raheem Sterling របស់ Manchester City មានលក្ខណៈពិសេសនៅក្នុងបញ្ជីសម្រាំងរបស់ Thomas Tuchel ហើយផែនការរបស់ Tuchel ដែលមានការរង្គោះរង្គើនៅតំបន់ប្រយុទ្ធកន្លងមកក៏ត្រូវបានគេរំពឹងថានឹងបានដោះស្រាយបន្ទាប់ពី Romelu Lukaku ត្រៀមទៅ Inter Milan ក្នុងលក្ខខណ្ឌខ្ចីជើងវិញក្រោយពីចូលរួមជាមួយក្រុមតោខៀវតម្លៃ 97.5 លានផោន។
The Nightmare