យប់នេះប្រសិនបើ Chelsea ឈ្នះ នឹងផ្លោះ២កាំទៅទំលាក់ Arsenal និង Spur
ការប្រកួតបាល់ទាត់នៅលីគកំពូលរបស់ប្រទេសអង់គ្លេស English Premier League សប្តាហ៍ទី៣៣នឹងត្រូវបិទបញ្ចប់នៅរាត្រីនេះហើយ ក្នុងនោះ CBS ក៏នឹងធ្វើការផ្សាយបន្តផ្ទាល់ជូនលោកអ្នកបានទស្សនាតាមរយៈ៣ប៉ុស្តិ៍ផងដែរ គឺ CTN, MYTV និង CNC ក្នុងជំនួបនៅរាត្រីនេះគឺជាការជួបគ្នារវាងក្រុមតោខៀវ Chelsea និង ញញួរយក្ស WestHam។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Chelsea គិតត្រឹមបច្ចុប្បន្ននេះឈរក្នុងចំណាត់ថ្នាក់លេខ៥ ដោយ៣២ប្រកួតកន្លងមកមាន៦៣ពិន្ទុ ស្មើនិងក្រុមកាំភ្លើងធំ Arsenal ឈរនៅលេខរៀងទី៤ តែដោយសារចាញ់គ្រាប់ស៊ុត ទើបធ្វើឲ្យតោខៀវនៅពីក្រោមកាំភ្លើងធំ រីឯក្រុមមាន់ខ្នាយមាស Tottenham វិញឈរនៅលេខរៀងទី៣ក៏ពិតមែន តែលើស Chelsea ១ពិន្ទុតែប៉ុណ្ណោះ ដូច្នេះហើយនៅរាត្រីនេះប្រសិនបើ Chelsea ប្រកួតឈ្នះក្រុម Westham តោខៀវមួយនេះនឹងទំលាក់ មាន់ និង កាំភ្លើងធំ ហើយផ្លោះទៅឈរលេខរៀងទី៣វិញក្នុងតារាងបាល់ទាត់អង់គ្លេស។ គួរបញ្ជាក់ថា ៣ប្រកួតចុងក្រោយរបស់ Chelsea គឺឈ្នះ២និងចាញ់១ ពោលគឺប្រកួតចាញ់ក្រុម Everton តែម្តង ហើយនិយាយអំពីប្រវត្តិការពីជើងទី១ក្នុងទឹកដី ញញួរយក្សវិញបញ្ចប់ត្រឹមលទ្ធផល០ស្មើ។
ចំណែកឯ Westham វិញទោះបីប្រកួតឈ្នះរឺក៏ចាញ់តោខៀវក៍ក្រុមមួយនេះមិនសូវព្រួយបារម្ភខ្លាំងដែរ ព្រោះបច្ចុប្បន្នញញួរយក្សនៅផុតឆ្ងាយពីតំបន់ដែលត្រូវគេកាត់ចោលទៅ League Championship។ បើយើងនិយាយអំពីទម្រង់លេងរបស់ក្រុមញញួរយក្សមួយនេះ ហាក់បីដូចជាមិនសូវល្អប៉ុន្មាននោះទេ ពោលគឺ៣ប្រកួតចុងក្រោយឈ្នះ១ និងចាញ់២ប្រកួត សព្វថ្ងៃនេះបើនិយាយអំពីប្រព័ន្ធប្រយុទ្ធហាក់បីដូចជាខ្សោយខ្លាំង ស្របពេលដែល Marko Arnautović, Felipe Anderson និង Javier Hernández មិនសូវកាក់កបនិងរកគ្រាប់បាល់បញ្ចូលទីដូចដើមរដូវកាលឡើយ បើយោងតាមទស្សនៈ admin វិញ គឺ Westham ប្រកួតមិនឈ្នះ Chelsea ឡើយនៅរាត្រីនេះ ពោលគឺ Chelsea អាចឈ្នះ២ទល់០ រឺក៏៣ទល់០៕